ADS

loading...

Tuesday, 30 May 2017

អាចារ្យធំ បង្ហោះសារអរគុណ G-devith សម្រាប់ទឹកចិត្តដ៏ល្អមួយនេះ



អាចារ្យធំ បង្ហោះសារអរគុណ G-devith សម្រាប់ទឹកចិត្តដ៏ល្អមួយនេះ


ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយថាកន្លងទៅថ្មីៗនេះឌីជេរអាចារ្យធំធ្លាប់បានរិះគន់ តារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្មហង្សមាស ងួន ចាន់ដេវីត នូវរឿងមួយចំនួនដែលធ្វើឲ្យល្បីពេញបណ្តាញសង្គមតែម្តង។ ប៉ុន្តែ ១ម៉ោងមុននេះ អាចារ្យធំបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែ អាចារ្យធំ បង្ហោះសារអរគុណទឹកចិត្ត G-devith សម្រាប់ការចូលរួមជួយដល់លោកគ្រូ រស់ សេរី គ្រូគុនល្បុក្កតោនៅខេត្តសៀមរាបដែលផ្ទះរបស់គាត់ដែលជាប់និងចំណីផ្លូវ ហើយត្រូវបានឈូសចេញដើម្បីពង្រីកផ្លូវធ្វើឲ្យគ្រូល្បុក្កតោគ្មានទីជម្រកនិងកំពុងដង្ហើយឲ្យសប្បុរសជនជួយ។

ដោយ អាចារ្យធំបានបង្ហោះថា៖ អរគុណទឹកចិត្តប្អូនប្រុស ងួន-ច័ន្ទដេវីត សម្រាប់ការចូលរួមជួយដល់លោកគ្រូ រស់-សេរី ព្រឹទ្ធាចារ្យល្បុក្កតោបុរាណខ្មែរ ដែលកំពុងខ្វះខាតថវិកា ដើម្បីសាងសង់ផ្ទះស្នាក់នៅឡើងវិញ ភាពឥតខ្ចោះកើតបានដោយកម្រលើមនុស្សរាល់គ្នា។ ក្នុងនោះផងដែលអ្នកដែលលេងបណ្តាញសង្គមសម្តែងការត្រេកអរដែលឃើញ អាចារ្យធំ និង ងួន ចាន់ដេវីត លែងមានជម្លោះជាមួយគ្នា និងចូលរួមក្នុងការងារសង្គមជាមួយគ្នា៕