ADS

loading...

Tuesday, 30 May 2017

ជង់ពិតជាមិនភ្លេចកុកមែន!! សម្លាប់មនុស្ស១ឆ្នាំមុន ១ឆ្នាំក្រោយទើបសមត្ថកិច្ចក្របួច.កបាន


ជង់ពិតជាមិនភ្លេចកុកមែន!! សម្លាប់មនុស្ស១ឆ្នាំមុន ១ឆ្នាំក្រោយទើបសមត្ថកិច្ចក្របួច.កបាន

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា បានសហការជាមួយកម្លាំងនគរបាលនៃស្នងការនគរបាលខេត្តកំពង់ចាម ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឃាតក្មគិតទុកជាមុនកាលពីមួយឆ្នាំមុន ដែលការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចកុដ្ឋលេខ៤ វត្តសំពៅមាស ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
ប្រភពពត៌មានបានអោយដឹងថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦ ជនសង្ស័យមានជម្លោះជាមួយជនរងគ្រោះពេលកំពុងរាំធុងបាស់នៅក្នុងវត្ត ស្ថិតនៅក្នុងភូមិក្រោយវត្ត ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ភ្លាមនោះជនសង្ស័យបានប្រើកាំបិតធ្វើសកម្មភាពចាក់ជនរងគ្រោះបណ្តាលអោយស្លាប់ភ្លាមៗ ហើយជនសង្ស័យបានព្យាយាមរត់គេចអស់រយៈពេលជាងមួយឆ្នាំទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន។ ជនសង្ស័យខាងលើមានឈ្មោះ រៀម ចាន់ដា ហៅខុង ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិតាកែវ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្រោយឃាត់ខ្លួន កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាបានប្រគល់ខ្លួនជនសង្ស័យជូនកម្លាំងនគរបាលខេត្តកំពង់ចាមដើម្បីចាត់ការតាមផ្លូវច្បាប់៕
18700010_674054309446329_4661706212828060902_n 18739618_674054319446328_7490515347516898403_n 18740321_674054312779662_2681765484204919187_n 18767892_674054322779661_1803812719312735594_n
លីកា
ខ្មែរណូត

មតិ