ADS

loading...

Saturday, 22 April 2017

ជនចំលែក ទូរស័ព្ទមកលោកផែង វណ្ណៈ ប្រាប់ថាសំណុំរឿង ម្ចាស់រថយន្ត Ford ដេញវាយ Lexus RX 400h បែកកញ្ចក់គ្រាន់តែរឿងស៊ីផ្លេ បានបញ្ចប់ហើយ ត្រឹមបង់លុយ ១ម៉ឺនដុល្លារ

ជនចំលែក ទូរស័ព្ទមកលោកផែង វណ្ណៈ ប្រាប់ថាសំណុំរឿង ម្ចាស់រថយន្ត Ford ដេញវាយ Lexus RX 400h បែកកញ្ចក់គ្រាន់តែរឿងស៊ីផ្លេ បានបញ្ចប់ហើយ ត្រឹមបង់លុយ ១ម៉ឺនដុល្លារ

មុននេះបន្តិចលោកផែងវណ្ណៈ បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុករបស់លោកដោយនិយាយទាក់ទិននឹងជនចម្លែកបានទូរស័ព្ទមកលោកនិយាយរឿងករណី ម្ចាស់រថយន្ត Ford ដេញវាយ Lexus RX 400h បែកកញ្ចក់គ្រាន់តែរឿងស៊ីផ្លេ ហើយក្នុងអត្ថន័យនៃការសន្ទនាគឺ ប្រាប់លោកផែង វណ្ណៈថា រឿងហឹង្សានេះបានដោះស្រាយរួចរាល់ហើយ ដោយម្ចាស់ឡាន Ford បានសងការខូចខាតទៅភាគីម្ចាស់ឡាន Lexus RX400h ចំនួន ១ម៉ឺនដុល្លារ។ បើចង់ជ្រាបច្បាស់ សូមប្រិយមិត្តអានការសន្ទនារបស់លោកខាងក្រោម៖
វ៉ៃរួចបង់លុយចប់រឿង ?
ជនចំលែក : អាឡូជំរាបសួរ បង ផែង វណ្ណៈ មែន ?
ផែង វណ្ណៈ : បាទគឺខ្ញុំនិងហើយ ពីណាគេ មានការអីដែរ ?
ជនចម្លែក : ខ្ញុំមានរឿងចង់ប្រាប់បង ករណីរថយន្ត Ford លេខ 2AN-3591ភ្នំពេញ បើកដេញវាយបំផ្លាញរថយន្ត Lexus បង្ករការភ្ញាក់ផ្អើលពេញ Facebook នោះ ត្រូវបានដោះស្រាយបញ្ចប់ហើយ ។
ផែង វណ្ណៈ : ពិតអត់ ហើយបញ្ចប់របៀបម៉េច ?
ជនចម្លែក : ពិតហើយបង គេបញ្ចប់រឿងដោយមិនមានប្ដឹងផ្ដល់ពីម្ចាស់រថយន្ត Lexus ទេ ព្រោះជនបង្ករបានសងការខូចខាតទៅម្ចាស់រថយន្ត Lexus ជាង ១០០០០ ដុល្លារ អាមេរិកហើយម្ចាស់រថយន្ត Lexus បានដកពាក្យបណ្ដឹងរួចហើយ ។
ផែង វណ្ណៈ : សងលុយគ្រាន់តែជាសំណងរដ្ឋប្បវេណី ចុះបទល្មើសហឹង្សារដោយចេតនាគិតយ៉ាងម៉េចវិញ ?
ជនចម្លែក : សុំទោសបងរឿងនេះខ្ញុំមិនដឹងទេ មេៗ គាត់ទាក់ទងគ្នាខាងលើរួចហើយ អាចបញ្ជូនតែសំណុំរឿងទៅទេ តែជនបង្ករអោយទៅវិញហើយ ម្យ៉ាងទៀតម្ចាស់ឡានមិនមែនអ្នកវ៉ៃទេ គឺមិត្តភក្តិម្ចាស់ឡានទេជាអ្នកវ៉ៃ ។
ផែង វណ្ណៈ : បាទអរគុណ ដែលបានផ្ដល់ព័ត៌មាន តែខ្ញុំមិនទាន់ហ៊ានសន្និដ្ឋានថារឿងនេះពិតឬយ៉ាងណាទេ ខ្ញុំខំព្យយាមទូរស័ព្ទទៅសមត្ថកិច្ចពាក់ព័ន្ធដែរដើម្បីបញ្ជាក់ការពិត តែទាក់ទងមិនបានសោះ ។ តែបើដូចព័ត៌មាននេះមែនល្អមើលហើយស្រុកយើង ដើរវ៉ៃបង់លុយ វ៉ៃបង់លុយ ជនល្មើសនៅតែស្ថិតនៅក្រៅច្បាប់ ។ ប្រភព៖ ផែង វណ្ណៈ
Screen Shot 2017-03-08 at 9.45.41 AM
17156085_1237173796379430_221942908891021655_n
75136658-2c21-446b-a454-a84d12b65334
Screen-Shot-2017-03-05-at-9.04.01-AM-1024x766
Screen-Shot-2017-03-05-at-9.03.51-AM-1024x772
17155780_1234703663293110_8035268428350647972_n