ADS

loading...

Saturday, 22 April 2017

ក្រុមក្មេងស្ទាវកាប់ចាក់គ្នាដូចរឿងហុងកុង ជនរងគ្រោះត្រូវគេកាប់សុះខ្នងហូរឈាមស្រោចខ្លួន

ក្រុមក្មេងស្ទាវកាប់ចាក់គ្នាដូចរឿងហុងកុង ជនរងគ្រោះត្រូវគេកាប់សុះខ្នងហូរឈាមស្រោចខ្លួន

ភ្នំពេញ៖ ក្រុមក្មេងស្ទាវមួយក្រុមប្រដាប់ដោយកាំបិត និងដាវសាមូរ៉ៃគ្រប់ដៃបានដេញកាប់មកលើយុវជន៣នាក់ បណ្តាលឲ្យយុវជនម្នាក់រងរបួសដាច់សាច់សុះខ្នង និង២នាក់ទៀតរងរបួសស្រាល។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ៤៨០Eo យីហោ “ស្រី មុំ” ផ្តត់ផ្ដង់សំភារៈសំណង់គ្រប់ប្រភេទ តាមបណ្ដោយ ផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជរងគ្រោះបានជិះម៉ូតូម៉ាកនិច ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FT-0572 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង លុះមកដល់ចំណុចកើតហេតុស្រាប់តែមានក្មេងស្ទាវមួយក្រុមជិះម៉ូតូជាច្រើនគ្រឿង ហើយប្រដាប់ដោយកាំបិត និងដាវសាមូរ៉ៃគ្រប់ដៃបានជិះដេញកាប់មកលើជនរងគ្រោះ បណ្តាលឲ្យយុវជនម្នាក់រងរបួសខ្នងយ៉ាងធ្ងន់ធ្ងរហូរឈាមស្រោចខ្លួន និង២នាក់ទៀតរងរបួសស្រាល។ បន្ទាប់ពីធ្វើសកម្មភាពកាប់ប្រហារមកលើជនរងគ្រោះរួច ក្រុមក្មេងស្ទាវទាំងនោះបាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការសាកសួរជនរងគ្រោះ និងនាំជនរងគ្រោះទៅកាន់មន្ទីរពេទ្យ៕
432825024328250643282505