កូរ៉េខាងជើងញ៉ាក់សាច់…! លោកត្រាំថា កម្ទេចកូរ៉េខាងជើង ត្រឹមតែនាវា ៤ គ្រឿង និង… (មានរូប)
លោកត្រាំថា កម្ទេចកូរ៉េខាងជើង ត្រឹមតែនាវា ៤ គ្រឿង និងម៉ីស៊ីល ៧០០ គ្រាប់តែប៉ុណ្ណោះ (មានរូប)អ្នកឯកទេសយោធាម្នាក់ និងជានិពន្ធនាយកទស្សនាវដ្តី National Defense គឺលោក Igor Korotchenko បានថ្លែងប្រាប់បណ្តាញទូរស្សន៍ក្នុងកម្មវិធីពិសេសមួយឲ្យដឹងថា ប្រសិនបើលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump អត់ធ្មត់លែងបានទៅនឹងភាពគឃ្លើនរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong-un ក្នុងរឿងតេស្តសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦ទៀតនោះ សហរដ្ឋអាមេរិកអាចមានលទ្ធភាពកម្ទេចប្រទេសកូរ៉េខាងជើងទាំងស្រុងដោយកាំជ្រួចមីស៊ីលវាយលុកធុន Tomahawk ចំនួន៧០០គ្រាប់ ដែលបាញ់ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួន៤គ្រឿង។
លោក Igor Korotchenko បានបញ្ជាក់ឲ្យដឹងដែរថា នៅពេលនេះ សហរដ្ឋអាមេរិកបានបញ្ជូននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់ខ្លួនចូលទៅកាន់សមុទ្រជប៉ុនរួចជាស្រេចហើយៗក្នុងនាវាមុជទឹកនីមួយៗមានបំពាក់មីស៊ីលវាយលុកយ៉ាងតិចចំនួន១៥៤គ្រាប់ ។ ក្រៅពីនាវាមុជទឹក សហរដ្ឋអាមេរិកក៏អាចប្រើប្រាស់បន្ថែមនូវនាវាចម្បាំងបំពាក់ដោយសព្វាវុធធុនមីស៊ីលវាយលុក និងខែលការពារមីស៊ីលដើម្បីវាយប្រហារទៅលើប្រទេសកូរ៉េខាងជើងគ្រប់ពេលវេលាផងដែរ ។ ដូច្នេះ ការវាយប្រហារដោយមីស៊ីលចំនួនប្រមាណ៧០០គ្រាប់ព្រមៗគ្នាក្នុងពេលតែមួយទៅលើទីតាំងសំខាន់ៗរបស់ប្រទេសកូរ៉េខាងជើងនោះ គឺកូរ៉េខាងជើងនឹងមិនអាចទប់ទល់ និងតបតបានឡើយ ពោលត្រូវតែខ្ទេចខ្ទីទាំងស្រុង។
ក្រុមអ្នកឯកទេសសព្វាវុធ និងយុទ្ធសាស្ត្រយោធាអន្តរជាតិបានបញ្ជាក់អះអាងឲ្យដឹងទៀតថា ថ្វីដ្បិតនាវាផ្ទុកយន្តហោះខ្នាតធំធុន USS Carl Vinson (CVN-70) ជាប្រភេទនាវាចម្បាំងដ៏សាហាវដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បានបង្វែរទិសដៅចេញពីឧបទ្វីបកូរ៉េឆ្ពោះទៅកាន់ដែនទឹកប្រទេសអូស្ត្រាលីវិញក៏ដោយ ក៏នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកបាន និងកំពុងឋិតនៅក្នុងដែនទឹកសមុទ្រជប៉ុនស្ងាត់ៗរួចហើយ ដែរអាចវាយប្រហារទៅលើប្រទេសកូរ៉េខាងជើងបានគ្រប់ពេលវេលា ប្រសិនបើប្រទេសនេះនៅតែបន្តគឃ្លើនក្នុងកម្មវិធីអាវុធនុយក្លេអ៊ែរតទៅទៀត។
តាមតួលេខប្រកាសឲ្យដឹងជាបឋមកាលពីអំឡុងឆ្នាំ២០១៥កន្លងទៅ សហរដ្ឋអាមេរិកមានអាវុធមីស៊ីលវាយលុកធុន Tomahawk គ្រប់ប្រភេទចំនួនជាង៣ ៥០០គ្រាប់ (ក្នុងនោះក៏មានមីស៊ីលវាយលុក Tomahawk ប្រភេទ Block II TLAM-A ដែលអាចបាញ់បានក្នុងរយៈចម្ងាយឆ្ងាយរហូតដល់ ២ ៥០០គីឡូម៉ែត្រផងដែរ)៕