លោក ហ៊ុន សែន គំរាមជាថ្មីថាអាចកើតសង្គ្រាម បើលោកចាញ់ឆ្នោត
អ្នកជំនាញខាងវិទ្យាសាស្ត្រ និងអ្នកវិភាគនយោបាយថា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងបន្ទច់បង្អាក់ដំណើរការប្រជាធិបតេយ្យ
និងកំពុងបំបាក់ស្មារតីពលរដ្ឋម្ចាស់ឆ្នោតមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
នៅពេលខាងមុខ។ ការលើកឡើងនេះ ក្រោយពីលោក ហ៊ុន សែន
បានព្រមានជាថ្មីថា កម្ពុជានឹងជួបសង្គ្រាមឡើងវិញ
ប្រសិនបើពលរដ្ឋគាំទ្រឱ្យមានការផ្លាស់ប្ដូរ
ឬឈប់គាំទ្រគណបក្សកាន់អំណាចរបស់លោក។