ADS

loading...

Saturday, 22 April 2017

​​គេហទំព័រ​សារព័ត៌មាន Dailynews បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២១ ខែមេសាឆ្នាំ​២០១៧​ម្សិលមិញ​ដែល​ដកស្រង់​ពី​សារព័ត៌មាន
Global Times របស់​ចិន បាន​ឲ្យ​ដឹងថា ស្ថានីយ៍​ប្រេងឥន្ធនៈ​នៅក្នុង​ទីក្រុង Pyonyang ប្រទេស​កូរ៉េខាងជើង បាន​ផ្អាក​សេវាកម្ម​របស់ខ្លួន ព្រោះតែ​ជួបប្រទះ​នឹង​បញ្ហា​ការខ្វះខាត​ប្រេងឥន្ធនៈ​ផ្គត់ផ្គង់​នៅក្នុង​ប្រទេស ។​ Dtn7.com Photos's photo. ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ស្ថានីយ៍​ប្រេងឥន្ធនៈ​ជាច្រើន​នៅក្នុង​ទីក្រុង Pyonyang របស់​កូរ៉េខាងជើង​ត្រូវបាន​បិទទ្វារ​អាជីវកម្ម និង​តម្លៃ​ប្រេងសាំង​មានការ​កើនឡើង​ខ្លាំង ខណៈ​ប្រេងសាំង​សម្រាប់​រថយន្ត គឺ​ត្រូវ​បានផ្តល់​ឲ្យ​តែ​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​ការទូត​ប៉ុណ្ណោះ ។​ Dtn7.com Photos's photo. ​មុននេះ​ថ្មីៗ សហរដ្ឋអាមេរិក និង​ប្រទេស​កូរ៉េខាងត្បូង​មាន​គម្រោង​ផែនការ​ដាក់​បម្រាម​លើ​ការនាំចេញ​ប្រេង​ទៅកាន់​ប្រទេស​កូរ៉េខាងជើង ដោយ​អនុវត្តន៍​តាមរយៈ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ក្នុងករណី​ប្រទេស​កូរ៉េខាងជើង​នៅតែ​បន្ត​ចចេស​រឹងរូស​គឃ្លើន​បំផ្ទុះ​តេស្ត​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​លើក​ទី​៦​របស់ខ្លួន​ទៀត​នោះ ។ Dtn7.com Photos's photo. ​យោងតាម​របាយការណ៍​ដែល​អាច​ជឿជាក់​បាន​មួយ​ឲ្យ​ដឹងថា ការនាំ​ចូល​ប្រេងឥន្ធនៈ​របស់​កូរ៉េខាងជើង គឺ​ពឹងផ្អែក​ទាំងស្រុង​រហូតដល់​៩០​ភាគរយ​ពី​ប្រទេស​ចិន ខណៈ​គេហទំព័រ​សារព័ត៌មាន Reuters ធ្លាប់បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា កាល​នាំចូល​ប្រេង​របស់​ប្រទេស​កូរ៉េខាងជើង​ពី​ប្រទេស​ចិន​កាលពី​ឆ្នាំ​២០១៥​កន្លងទៅ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៥០០​លាន​ដុល្លារ​អាមេរិក ។​ Dtn7.com Photos's photo. ​អ្នកវិភាគ​ព្រឹត្តិការណ៍​នយោបាយ​អន្តរ​ជាតិ​បាន​លើកឡើងថា ទីផ្សារ​នាំចេញ​-​នាំចូល​របស់​ប្រទេស​កូរ៉េខាងជើង​ក្រោម​ការដឹកនាំ​រប​ស់បុរ​ស​វ័យក្មេង Kim Jong-un បច្ចុប្បន្ន គឺ​ពឹង​ផ្អែកលើ​ប្រទេស​ចិន​រហូតដល់​ប្រមាណ​៩០​ភាគរយ ។ ដូច្នេះ ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ក្តី សហរដ្ឋអាមេរិក ព្រមទាំង​សម្ព័ន្ធមិត្ត​ក្តី​ទៅលើ​ប្រទេស​កូរ៉េខាងជើង ក្នុង​រឿង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​នោះ​ឲ្យ​មាន​ប្រសិទ្ធភាព​ទៅបាន លុះត្រាតែ​មានការ​ចូលរួម និង​ការសម្រេចចិត្ត​កម្រិត​ខ្ពស់​ជា​ចាំបាច់​ពី​សំណាក់​មហាអំណាច​ចិន ៕​ Dtn7.com Photos's photo. Filed in: Feature, អន្តរជាតិ