គួរឲ្យអាណិតណាស់! ក្មេងតូចម្នាក់មុនពេលស្លាប់ បានប្រាប់បំណងប្រាថ្នាចុងក្រោយទៅឪពុកគេ ធ្វើឲ្យមនុស្សគ្រប់គ្នាដឹងហើយទប់ទឹកភ្នែកមិនជាប់
March 24, 2017
បុរសម្នាក់ឈ្មោះ Piotr ទទួលការខូចចិត្តជាទម្ងន់ ដោយសារការបាត់បង់ប្រពន្ធជាទីស្រលាញ់របស់គាត់ មិនយូរប៉ុន្មានប្រហែលមួួយឆ្នាំក្រោយមកក៏បានទទួលបានដំណឹងមួយគួរឲ្យតក់ស្លុត គឺកូនប្រុសរបស់គាត់ឈ្មោះ Filip Kwansy អាយុ៧ឆ្នាំមានជម្ងឺដុះសាច់លើរាងកាយជាច្រើនកន្លែង។ បន្ទាប់ពីធ្លាក់ខ្លួួនឈឺ និងទទួលបានការព្យាបាលមក កូនប្រុសខ្លួនកាន់តែខ្សោយទៅៗ ហើយមុនពេលស្លាប់ គេបានសុំឲ្យប៉ារបស់គេកប់សពខ្លួននៅជិតសពម្ដាយ ដូចនេះគេអាចមើលថែម្ដាយរបស់គេនៅឋានសួគ៌៕